វគ្គបណ្តុះបណ្តាលទាំងក្នុង និងក្រៅអង្គភាព

Plus Education (ផ្លាស) ខិតខំបង្កើតបរិស្ថានអប់រំដែលមានភាពរស់រវើកដែលផ្តោត​ លើការអប់រំប្រកបដោយគុណភាពដើម្បីបំពេញតំរូវការចំរុះប្រជាជនរបស់យើង។ យើងមានការខិតខំប្រឹងប្រែងដើម្បីរៀបចំសិស្សនិស្សិតរបស់យើងដើម្បីធ្វើទំនាក់ទំនងអោយ មានប្រសិទ្ធិភាព ធ្វើការសហប្រតិបត្តិការ គំនិតច្នៃប្រឌិត និងផ្តួចផ្តើមសកម្មភាពដូចដែល ពួកគេបានត្រៀម ខ្លួនដើម្បីចូលរួមនៅក្នុងសង្គមសកលលោក។

ទោះបីជាអ្នកនឹងបន្តការសិក្សា ឬអភិវឌ្ឍន៍អាជីពខ្លួនក៏ដោយក្តី គ្រូដែលមានសម្ថភាពនិង មានបទ ពិសោធន៍របស់យើងនឹងអាចផ្ដល់ឱ្យអ្នកនូវបទពិសោធន៍សិក្សាដែលគួរអោយចង ចាំមួយ និងតែមួយគត់។ កម្មវិធីចុះស្តាការងារ និងការងារ នឹងត្រូវបានរៀបចំជូនសម្រាប់ សិស្សពូកែ។

Internship and Job Placement program will be organized for outstanding students.
ភាសាអង់គ្លេសសម្រាប់វិជ្ជាជីវៈ (ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងអន្តរជាតិ ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង សង្គម និងប្រចាំថ្ងៃ ភាសាអង់គ្លេសសំរាប់ពាណិជ្ជកម្ម ភាសាអង់គ្លេសសំរាប់សេវាកម្មអតិថិជន ការរៀបចំវគ្គសិក្សា ត្រៀមប្រលង IELTS តាមប្រព័ន្ធអេឡិចត្រូនិច វគ្គបកប្រែភាសាអង់គ្លេសតាមមាត់ និងសរសេរភាសាអង់គ្លេស សម្រាប់មគ្គុទ្ទេសទេសចរណ៏)។
ជំនួញ (ជំនាញសហគ្រិនភាព ទីផ្សារ បង្កើតគម្រោងពាណិជ្ជកម្ម ពន្ធដារ លក់បដិសណ្ឋារកិច្ច លក់សំបុត្រយន្ត ហោះ ប្រព័ន្ធធនាគារហិរញ្ញវត្ថុ គណនេយ្យ និង ទេសចរណ៍)
គ្រប់គ្រង និងអភិបាលកិច្ច (ការអភិវឌ្ឍន៍សំណើរ ការគ្រប់គ្រងគម្រោង វិធីសាស្ត្រក្របខ័ណ្ឌតក្កវិជ្ជា ការត្រួតពិនិត្យ និងការវាយតម្លៃ ការអភិវឌ្ឍន៍គោលនយោបាយអង្គការមិនមែនរដ្ឋាភិបាល ការបង្កើតគម្រោងយុទ្ធសាស្រ្តរបស់ អង្គការក្រៅរដ្ឋាភិបាល តួនាទីនៃក្រុមប្រឹក្សាភិបាលជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល ការប្រមូលធនធានសម្រាប់ អង្គការក្រៅរដ្ឋាភិបាល បំលាស់ប្តូរអាកាសធាតុ)
ជំនាញស្រាវជ្រាវ (ការស្រាវជ្រាវពីទីផ្សារ ការស្រាវជ្រាវពីសង្គម SPSS, Epi Info, ផែនការវិភាគទិន្នន័យ អភិវឌ្ឍន៍ ផែនការការស្រាវជ្រាវ ការអភិវឌ្ឍន៍សំណួរនិងឧបករណ៍ការស្រាវជ្រាវផ្សេងៗទៀត ការសរសេររបាយការណ៍ ចាប់ផ្តើមស្រាវជ្រាវផ្តល់វគ្គបណ្តុះបណ្តាលដែលមានប្រសិទ្ធិភាព/បុរេសាកល្បង ការគ្រប់គ្រងការស្រាវជ្រាវដល់ កន្លែងផ្ទាល់ដែលមានប្រសិទ្ធិភាព បច្ចេកទេសសម្ភាសន៍ដែល មានប្រសិទ្ធិភាព សីលធម៌ការស្រាវជ្រាវ ការ សរសេររបាយការណ៍ស្រាវជ្រាវ)
ការអភិវឌ្ឍន៍ខ្លួនជាអ្នកដឹកនាំ (ការអភិវឌ្ឍន៍ខ្លួន ការអភិវឌ្ឍន៍ផ្នត់គំនិត ជំនាញភាពជាអ្នកដឹកនាំ ជំនាញនិយាយ ជាសាធារណៈ ជំនាញទំនាក់ទំនង ជំនាញធ្វើការជាក្រុម ការរៀបចំខ្លួនសម្រាប់ទីផ្សារការងារ ជំនាញគិតរវិភាគ និងរិះគន់ វគ្គបណ្តុះបណ្តាលគ្រូ (ToT) និងវគ្គបណ្តុះបណ្តាលសមត្ថភាពផ្សេងៗទៀត)។

សេវាបង្រៀនភាសាខ្មែរ

(ផ្ដោតលើជនបរទេសនៅក្នុងប្រទេសកម្ពុជានិងនៅបរទេស ឧទាហរណ៍ៈ ភ្ញៀវទេសចរណ៍ មានសក្តានុពល)

កម្មវិធីនេះត្រូវបានរចនាឡើងសម្រាប់ជនបរទេសដែលរស់នៅក្នុងនិងក្រៅប្រទេសកម្ពុជារួម ទាំងភ្ញៀវ ទេសចរណ៍មកកាន់ប្រទេសកម្ពុជាដែលចង់រៀនភាសាខ្មែរ។ Plus Education (ផ្លាស)អាចផ្តល់ឲ្យពួកគេជាមួយបរិស្ថានសិក្សាដែលមានជំនាញវិជ្ជាជីវៈនិងរួសរាយដោយ ជួបនឹងគ្រូបង្រៀនផ្ទាល់ឬតាមប្រព័ន្ធ អេឡិចត្រូនិច។

យើងមានឈុតវីដេអូខ្លីៗជាគំរូសម្រាប់សិស្ស និស្សិតរបស់យើងដើម្បីមើលជាមុន។

មានកញ្ចប់ផ្សេងគ្នាសម្រាប់ជនបរទេសដើម្បីជ្រើស:

  • កញ្ចប់បង្រៀនមួយសបា្តហ៍
  • កញ្ចប់បង្រៀនមួយខែ
  • កញ្ចប់បង្រៀនមួយត្រីមាស
  • កញ្ចប់បង្រៀនមួយឆមាស
  • កញ្ចប់បង្រៀនមួយច្នាំ

វីដេអូ
Sponsored by
ឧបត្ថមដោយ
ដែគួររបស់យើង
Photo of Milford Sound in New Zealand

សាលាបង្រៀនគណិតវិទ្យារ៉ដវែល

ចុះឈ្មោះនៅទីនេះ

មូលនិធិ​ប្រយុទ្វ
តាមពួកយើងនៅទីនេះ